ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅសម្រាប់អាណត្តទី២

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០២:០៦ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពត)៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សមាគមប្រធានមន្ទីរពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានបើកសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅសម្រាប់អាណត្តទី២ នៅខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសមាគមប្រធានមន្ទីរពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាសមាគមជាច្រើនរូប។

សមាគមប្រធានមន្ទីរក្រសួងពាណិជ្ជកម្ម បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨ ដែលទទួលស្គាល់ ជាផ្លូវការដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសមាគម បន្ទាប់ពីមហាសន្និបាតអនុម័តលក្ខន្តិកៈរបស់សមាគមនិងបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះក៏មានគណៈកិត្តិយសចំនួន ០៤រូប គឺ៖

១-ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធានកិត្តិយសសមាគម អមដោយ

២-ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាអនុប្រធានកិត្តិយសសមាគម

៣-ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាអនុប្រធានកិត្តិយស សមាគម

៤-ឯកឧត្តម ម៉ី ប៊ុនលី ទីប្រឹក្សាក្រសួងប្រធាននាយកដ្ឋានបុគ្គលិកជាអនុប្រធានកិត្តិយសមាគម។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបើគិតមកដល់ថ្ងៃនេះ សមាគមដំណើរការរយៈពេល៥ឆ្នាំហើយ និងត្រូវបានដល់ពេលបញ្ចប់អាណត្តិទី១ ហើយបច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកាសរុបចំនួន ២៥រូប ស្រី០១រូប ដឹកនាំដោយប្រធាន ០១រូប អមដោយអនុប្រធានចំនួន ០៣រូប និងបែងចែកជា ០៤មណ្ឌលភូមិភាគ មានលេខាធិការ០១រូប ហិរញ្ញឹក ០១រូប និងបណ្ណារក្ស០១រូប ។ ភូមិភាគនីមួយៗមានប្រធានដឹកនាំដោយបោះឆ្នោតឱ្យធ្វើជាប្រធានមណ្ឌល។

ចាប់ពីបង្កើតសមាគមមក មានសមាជិកសមាគមបានចូលនិវត្តន៍ចំនួន ០៩រូប ក្នុងនោះ ខេត្តកណ្តាល, តាកែវ,កោះកុង, កំពង់ឆ្នាំង, កំពង់ធំ, ព្រះវិហារ, រតនគីរី, កំពង់ចាម , រាជធានីភ្នំពេញ, ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា រយៈពេល៥ឆ្នាំ កន្លងទៅនេះទោះបីប្រទេសជាតិរបស់យើងមានការឆ្លងជម្ងឺកូវីដ១៩ រហូតជាង៣ឆ្នាំក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រីយើងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ពេលខ្លះប្រជុំតាមប្រព័ន្ធវីដេអូ ពេលខ្លះប្រជុំដោយផ្ទាល់។ សមាគមរបស់យើងបានប្រជុំសាមញ្ញបានចំនួន១១ ដង និងកិច្ចប្រជុំវិសាមញ្ញបានចំនួន ៤ដង តាមប្រព័ន្ធ Zoom ០២ដងនិងដោយផ្ទាល់ចំនួន ០២ដង ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំផ្តោតសំខាន់លើការងារ ៖

១.គ្រប់គ្រងវិស័យពាណិជ្ជកម្មនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ដោយអនុវត្តតាមប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត និងគោលការណ៍ ផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក៏ដូចជា ក្រសួងស្ថាបនពាក់ព័ន្ធ និង រដ្ឋបាលខេត្តបានណែនាំឱ្យអនុវត្ត

២.រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរ នានាដែលកើតមានឡើងក្នុងកិច្ចការ គ្រប់គ្រងជំនាញ និងស្ថាបន

៣. បង្ហាញពីការសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងខេត្តនិងខេត្ត

៤.ថ្នាក់ដឹកនាំក្រសួងជាពិសេស ឯឧត្តមរដ្ឋមន្ត្រី បានទទួលព័ត៌មានពិតប្រាកដពីសមាគម តាមរយៈកំណត់ហេតុនៃកិច្ចប្រជុំ ក៏ដូចជាពីឯកឧត្តមប្រធានអង្គប្រជុំ

៥.ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធនិងការគ្រប់គ្រងវិស័យពាណិជ្ជកម្ម

៦.បាទទួលព័ត៌មានពីថ្នាក់ដឹកនាំក្រសួងតាមរយៈកិច្ចប្រជុំ និងប្រព័ន្ធបណ្តាញសង្គម

៧.បង្កើតបានជាមូលនិធិសម្រាប់ជួយសម្រាលបន្ទុកគ្នាទៅវិញទៅមកក្នុងគ្រួសារសមាគម

កន្លងមកមានថ្នាក់ដឹកនាំមន្ទីរចូលនិវត្តន៍ចំនួន ០៩រូប សមាគមបានឧបត្ថម្ភ ៨លានរៀល/ម្នាក់ ហើយក៏បានជួយសម្រាលការចំណាយមួយចំនួនរបស់សមាជិក សមាជិកា ដូចជាក្នុងក្រុមគ្រួសាររបស់សមាជិក សមាជិកា ដែលមានជម្ងឺ ក៏ដូចជាជួបឧប្បទ្ទវហេតុផ្សេងៗ។ល។ ចាប់ពីអាណត្តិទី២នេះទៅគឺ ថ្នាក់ដឹកនាំជាប្រធានមន្ទីរដែលចូលនិវត្តន៍ ឬផ្លាស់ចេញត្រូវបានទទួលប្រាក់ឧបត្ថម្ភ ១៥លានរៀល តាមស្មារតីប្រជុំសាមញ្ញលើកទី៩របស់សមាគមនៅខេត្តសៀមរាប។

៨. ក្រោមការដឹកនាំរបស់់ឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិត្តិយសសមាគមប្រធានមន្ទីរក្រសួងពាណិជ្ជកម្ម គឺតែងតែ ផ្តល់ធាតុចូល ដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត តាមរយៈកិច្ចប្រជុំផ្សេងៗក៏ដូចជាក្នុងកម្មវិធីសំណេះសំណាលនៅតាមមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត បន្ថែមលើនោះទៀតគឺបានជួយជ្រោមជ្រែងដល់មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដែលមានកន្លែងធ្វើការមិនសូវសមរម្យ ក្លាយជាមន្ទីរដែលមានលក្ខណៈសមរម្យល្អ និងមានផាសុខភាព។ សន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅ អាណ្តិត្តិទី២ របស់សមាគមប្រធានមន្ទីរក្រសួងពាណិជ្ជកម្ម ក៏បានបោះឆ្នោតគាំទ្រ លោក ញ៉ឹល សំបូរ ជាប្រធានសមាគម អាណិត្តិទី២ បន្តទៀត ដែលមានសម្លេងគាំទ្ររហូតដល់ ២៤/២៤ ។ ប្រធានសមាគមអាណត្តិទី២ មានការបេ្តជ្ញាចិត្តដូចតទៅ (១)ខិតខំយកចិត្តទុកដាក់ដឹកនាំនិងបំពេញការងារក្នុងនាមប្រធានសមាគមស្របតាមលក្ខន្តិកៈរបស់សមាគម (២)រួមគ្នាដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ នានាដែលកើតមានឡើងក្នុងកិច្ចការគ្រប់គ្រងជំនាញ និងស្ថាបន ក្នុងវិស៏យពាណិជ្ជកម្ម (៣)បង្ហាញពីការសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងខេត្តនិងខេត្ត (៤)បន្តខិតខំថែរក្សាសមិទ្ធផលដែលមានស្រាប់ និង(៥)បន្តកសាងសមត្ថភាពគ្រប់គ្រងស្ថាបនឱ្យបានល្អ ដើម្បីជាគំរូដល់ថ្នាក់ដឹកនាំជំនាន់ក្រោយៗទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ