ឯកឧត្តម រដ្ឋ សារ៉ាវុធ និងជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសCLMV សម្រាប់ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសCLMV លើកទី១៥ (15th CLMV EMM)

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១១:៤៦ នាទី ថ្ងៃត្រង់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងសិម៉ារាំង, ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Tentream Semarang ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា (AEM Lead for Cambodia)  និងជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសCLMV សម្រាប់ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១៥ (THE FIFTEENTH CLMV ECONOMIC MINISTERS’ MEETING – 15th CLMV EMM)។ កិច្ចប្រជុំនេះ មានការចូលរួមដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់នៃប្រទេស CLMV ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៃប្រទេសនីមួយៗ  ព្រមទាំងក្រុមការងារលេខាធិការដ្ឋានអាស៊ាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសមាជិកអង្គប្រជុំទាំងអស់ និងបានថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូនេស៊ីសម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការទទួលរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសCLMV ដែលប្រព្រឹត្តទៅនៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ នៅទីក្រុងសិម៉ារាំង ប្រទេសឥណ្ឌូនេស៊ី។

អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) របាយការណ៍របស់ប្រធានឧត្តមមន្រ្តីសេដ្ឋកិច្ចនៃប្រទេស CLMV ដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេស CLMV លើកទី១៥, (២) ក្របខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេស CLMV និងបញ្ហាផ្សេងៗទៀតជាច្រើន។

សមាជិកអង្គប្រជុំទាំងអស់ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈផ្សេងៗទៀតជាច្រើន ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ