ឯកឧត្តម ឡុង កែមវិចិត្រ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (Prep-SEOM for the 55th AEM Meeting and Related Meetings) នៅទីក្រុងសិម៉ារ៉ាង ប្រទេសឥណ្ឌូនេស៊ី

ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៨:០១ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងសិម៉ារ៉ាង, ឥណ្ឌូនេស៊ី)៖ កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Padma Hotel ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (Preparatory Senior Economic Officials’ Meeting for the 55th ASEAN Economic Ministers’ Meeting and Related Meetings)។

អង្គប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលត្រៀមដាក់ជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិនិត្យ ពិភាក្សា ផ្តល់អនុសាសន៍ណែនាំ និងអនុម័តយល់ព្រមលើរបៀបវារៈ រួមមាន៖ (១)សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣ (២)អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (៣)របាយការណ៍ប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានជូនរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (៤)កិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន (៥)យុទ្ធសាស្ត្រអាស៊ានសម្រាប់អព្យាក្រឹតភាពកាបូន (៦)ការត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូសន្ទនាអាស៊ាន និងបញ្ហាផ្សេងៗទៀត។

ក្នុងឱកាសនោះ សមាជិកអង្គប្រជុំទាំងអស់ បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ