កិច្ចប្រជុំប្រចាំសប្ដាហ៍លើកទី១ របស់ក្រសួងពាណិជ្ជកម្មក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១១:៤៨ នាទី ថ្ងៃត្រង់

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រជុំប្រចាំសប្ដាហ៍លើកទី១ ដែលមានវត្តមានចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក- អគ្គនាយករង លោកជំទាវអគ្គាធិការ​ លោក-លោកស្រីប្រធាននាយកដ្ឋានទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

នៅក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានមានមតិស្វាគមន៍  ព្រមទាំងរំលឹកអំពីសមិទ្ធផលការងាររបស់ក្រសួងដែលបានរួមចំណែកក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់ច្បាស់ ពីការអភិវឌ្ឍន៍និងការជំរុញវិស័យពាណិជ្ជកម្មអោយកាន់តែរីកចម្រេីន។ កិច្ចប្រជុំនេះ បានធ្វេីឡេីងក្រោមរបៀបវារៈមួយចំនួននៃការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួង ព្រមទាំងប្រកាស​ ស្ដីពីការកំណត់របៀបរបបការងារ​ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។​

ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរព និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារ ហេីយលោកជំទាវក៏មានជំនឿយ៉ាងមុតមាំថា តាមរយៈការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួង នឹងរំលេចចេញនូវការសហការសាមគ្គីភាពជាធ្លុងមួយ ខិតខំអនុវត្តភារកិច្ចដែលប្រគល់ជូនសម្រេចបានជោគជ័យ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងកម្មវិធីនានានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដែលជាវិធានការគន្លឹះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យសម្រេចជោគជ័យ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ