ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៦:០០ នាទី ល្ងាច
👁 0
នៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាកិត្តិយសតាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីបុណ្យជាតិប្រទេសថៃ នៅស្ថានទូតថៃប្រចាំនៅកម្ពុជា។
នៅក្នុងសុន្ទរកថាជូនពរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសថៃបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាចំនួន ៦៩ ឆ្នាំមកហើយ ចាប់តាំពីឆ្នាំ១៩៥០។ នៅពេលថ្មីៗនេះ ទំនាក់ទំនងទ្វេភាគី រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ត្រូវបានពង្រឹង តាមរយៈទស្សនវិស័យរួមនៃប្រមុខរាជរដ្ឋាភិបាលទាំងពីរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រី្តនៃប្រទេសថៃ។
នៅក្នុងទំនាក់ទំនងទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ប្រទេសទាំងពីរបានសហការជាមួយគ្នាយ៉ាងស្អិតរមួតនៅក្នុងវិស័យជាច្រើនរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការងារ ទេសចរណ៍ អប់រំ ដឹកជញ្ជូន និងវប្បធម៌។ ជាមួយនោះដែរ ក្នុងវិស័យពាណិជ្ជកម្ម មានការកើនឡើងជាលំដាប់ ជាពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងពី ២.៧៨៦ លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ ដល់ ៣.៦៣២ លានដុល្លារអាមេរិកនៅឆ្នាំ២០១៨។ នៅឆាកអន្តរជាតិ កម្ពុជានិងថៃបានគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីភាពជឿជាក់ថា ចក្ខុវិស័យរួម និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នឹងនាំមកនូវការរីកចំរើន វិបុលភាព និងផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ការធានាបាននូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣