ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៦:៤១ នាទី ព្រឹក
👁 0
(ទីក្រុងដាកា, បង់ក្លាដែស)៖ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៃបណ្តារប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ដោយមានអ្នកចូលរួមមកពីបណ្ដាប្រទេសនៅក្នុងតំបន់ចំនួនប្រមាណ ១,០០០ នាក់។
នៅក្នុងនាមជាវាគ្មិនកិត្តិយស ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ដោយសង្ខេបជូនអង្គសន្និសីទ ដូចជា៖
១.ស្ថានភាពទូទៅអំពីសេដ្ឋកិច្ចនយោបាយ និងសង្គមនៅកម្ពុជា
២.កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ និងផែនការអភិវឌ្ឍឧស្សាហកម្ម ២០១៥-២០២៥
៣.ការចូលរួមរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីបរិយាប័ន្នហរញវត្ថុ។
៤.អត្ថប្រយោជន៍នៃយុទ្ធសាស្ត្របរិយាប័ន្នហិរញវត្ថុរបស់កម្ពុជា ដែលស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដែលមានសកម្មភាពជាអទិភាព ដូចជា៖ ១. លើកកំពស់ការសន្សំនៅក្នុងស្ថាប័នហរញវត្ថុផ្លូវការ, ២. ជំរុញផលិតផលឥណទាននវានុវត្ត សម្រាប់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម, ៣. ការពង្រីកសមត្ថភាពប្រព័ន្ធទូទាត់, ៤. លើកកម្ពស់ការចូលរួមក្នុងវិស័យធានារ៉ាប់រង, ៥. ពង្រឹងសមត្ថភាពរបស់បញ្ញត្តិករក្នុងវិស័យហិរញវត្ថុ និង៦. បង្កើន និងការពារ ប្រសិទ្ធភាពរបស់អ្នកប្រើប្រាស់ និងតម្លាភាព នៃវិស័យហរញវត្ថុ។
ទន្ទឹមនេះដែរ អង្គសន្និសីទទាំងមូល ក៏បានពិភាក្សាទៅលើចំណុចមួយចំនួនទៀតដូចជា:
- ហានិភ័យ និងស្ថេរភាពហិរញវត្ថុ និងកាលានុវត្តភាពសម្រាប់វិស័យធនាគារ
- សន្តិសុខក្នុងប្រព័ន្ធអេឡិចត្រូនិក និង 5G សម្រាប់ចិរភាពកំណើន (5G for sustainable growth) និង
- កិច្ចសហប្រតិបត្តិការរវាងរដ្ន និងវិស័យឯកជន តាមរយៈគំនិតផ្ដួចផ្តើមជាសកលនៃផ្លូវ និងខ្សែក្រវាត់ ដើម្បីទទួលបាននូវបរិយាប័ន្ន និងការវិនិយាគ និងអជីវកម្មប្រកបដោយចីរភាព។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣