រដ្ឋ​មន្រ្តី​​ពាណិជ្ជកម្ម​​ អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពីធី​ក្រុង​ពលី ​ផ្សារ​គំរូ​ព្រំ​ដែន​កម្ពុជា (ផ្សារដារ​)

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៦:៣៦ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តត្បូងឃ្មុំ​) នៅ​​រសៀលថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៩  ឯកឧត្តមប៉ានសូរស័ក្តិ រដ្ឋមន្រ្តី​​ក្រសួងពាណិជ្ជកម្ម និងឯក​ឧត្តម​ ជាម​ ច័ន្ទ​សោភ័ណ្ឌ​ អភិបាលនៃ​គណៈអភិបាល​​ខេត្ត​ត្បូង​ឃ្មុំ​ បានអញ្ជើញចូលរួមជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពលី ដើម្បី​​សម្ពោធផ្សារគំរូព្រំដែនកម្ពុជា ដែល​មាន​ទី​តាំង​ស្ថិ​តនៅ​ភូមិ​ដារកណ្តោល ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​។

ការ​រៀប​ចំ​ពិធី​ក្រុង​ពលី​នេះ​ ​ដើម្បី​ត្រៀម​ពិធី​សម្ពោធ​ និងប្រគល់​-ទទួល ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃទី​២៤ ខែធ្នូ​ ឆ្នាំ២០១៩។

ពិធី​ក្រុង​ពលី​នេះ មាន​ការ​​ចូល​រួមពី​ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួង​ពាក់​ព័ន្ធ​ដែល​​ជាសមាជិក សមាជិកា​គណៈកម្ម​ការ​គ្រប់​គ្រង​គម្រោង​សម្រាប់​ការ​អនុវត្ត​ផ្សារ​គំរូ​ព្រំ​ដែន​កម្ពុជា​ ព្រមទាំង​មន្រ្តី​រាជការ​នៃ​ខេត្ត​ត្បូង​ឃ្មុំ​ និង​ប្រជាពល​រដ្ឋ​​ សរុប​មាន​ចំនួន​​ ៨០ នាក់​​។

ការបង្កើតឱ្យមានផ្សារគំរូព្រំដែននេះ​​ឡើងក្រោមការសហការរវាងប្រទេសកម្ពុជា​ និង​ប្រទេស​វៀតណាម​ ដែល​ជាផ្សារគំរូ​ដំបូង​រវាង​ប្រទេស​ទាំង​ពីរ​ ក្នុង​គោល​បំណង​ដើម្បីរឹតចំណងមិត្តភាពព្រម​ទាំង​ពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មនៃការ​វិនិយោគ​ និង​ធុរកិច្ច​រវាង​កម្ពុជា និងវៀតណាម ក៏​ដូច​ជាជំរុញ​ការ​ដោះ​ដូរ​ទំនិញ​​​តាម​បណ្តា​ច្រកព្រំដែននៃប្រទេសទាំងពីរ

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ