សម្តេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន ​សែន​ អញ្ជើញ​ចូល​រួមជា​គណៈអធិបតីដ៏​ខ្ពង់​ខ្ពស់​ ក្នុង​​ពិធី​សម្ពោធ​ផ្សារ​គំរូ​ព្រំ​ដែន​កម្ពុជា (ផ្សារដារ​)

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៧:១៩ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តត្បូងឃ្មុំ​) ថ្ងៃអង្គា ១៣រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងកឧត្តមឈឹញ ឌិញ យ៉ុង​​ ឧបនាយក​រដ្ឋមន្រ្តី​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ អញ្ជើញចូលរួមពិធី​​សម្ពោធផ្សារគំរូព្រំដែនកម្ពុជា ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិដារ​កណ្តោល​ ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​។ ការ​សម្ពោធផ្សារ​គំរូ​ព្រំដែន​នា​​ថ្ងៃនេះ​ ក៏​មាន​ការ​រៀប​ចំ​តាំង​ពិព័រណ៍ពាណិជ្ជកម្ម​​កម្ពុជា​-​វៀត​ណាម រួម​ទាំង​ជំនួបធុរកិច្ច​​កម្ពុជា-វៀតណាម​ ​​ ដោយ​បង្ហាញ​ពី​​កិច្ច​សហប្រតិបត្តិការ​ល្អ​ ដើម្បី​ពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មនៃអាជីករ និងពាណិជ្ជករ​កម្ពុជា និងវៀតណាម ក្នុងការចាប់ដៃគូពាណិជ្ចកម្ម និង​ការ​នាំ​ចេញ​-នាំ​ចូល​ឱ្យកាន់តែខ្លាំងខ្លា និងបង្ក​ភាពងាយស្រួល​​តាម​ច្រកព្រំដែននៃប្រទេសទាំងពីរ​។

ដើម្បីឱ្យអបអរសារទរចំពោះសម្ធទិផល​នៃ​ការ​សម្ពោធ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឡើង​ថ្លែង​សុន្ទរកថាចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ ជាពិសេ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​វៀតណាម​ ដែល​បង្កើត​ឱ្យ​មាន​ផ្សារ​គំរូ​ព្រំដែន​កម្ពុជានេះ​ឡើង​ ​ជា​សម្ធទិផល​ដំបូង​ ក្នុង​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យកាន់តែ​មាន​សក្តានុពល​ ដើម្បីសម្រួល​ជូន​​ធុរជន​ ​ និង​វិនិយោគ​គិន​ មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ទំនិញ​ និង​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​នៅ​ផ្សារ​គំរូ​នេះ​តែ​ម្តង​។ កម្ពុជាសង្ឃឹម​ថា ការ​សហរវាង​កម្ពុជា​ និង​វៀត​ណាម​ នឹង​ជំរុញ​ឱ្យ​សម្ធទិផល​នានា​នៅ​ថ្ងៃ​ខាង​មុខជាបន្តបន្ទាប់​​ ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ខិត​ខំ​​ស្វែង​រក​ទីផ្សារ​ថ្មី​ៗ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូនប្រជា​ជន​។ សម្តេចអគ្គមហាសេនាបតីតេជោ នាយក​រដ្ឋ​មន្ត្រី​ បាន​ធ្វើ​ការ​បញ្ជាក់ជូន​ថា ការ​សាង​សង់​ផ្សារ​ព្រំ​ដែន​នៅ​ខេត្ត​ស្វាយ​រៀង​ និង​ខេត្ត​កំពត នឹង​ត្រូវ​ចំណាយ​ដោយ​ថវិការ​ជាតិរបស់​កម្ពុជា​​ ទោះបី​ជា​ប្រទេស​វៀតណាម​យល់​ព្រម​ផ្តល់​ជូនតាម​ការ​ស្នើសុំរបស់​កម្ពុជា​​​ ចំពោះ​ការ​សាងសង់​ផ្សារ​ព្រំដែន​ទាំងពីរ​ខាង​លើ​ ដោយ​បង្វិល​ថវិកា​ទាំង​នេះសម្រាប់​ការ​សាង​សង់​ នៅ​តាម​បណ្តាល​ខេត្តនានា​ជាប់​ព្រំ​ប្រទល់​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​វិញ​។ ​

នា​ក្នុង​ឱកាស​ពិធីសម្ពោធ​នេះ​ ឯកឧត្តមឈឹញ ឌិញ យ៉ុង​ (Trinh Dinh Dung) ឧបនាយក​រដ្ឋមន្រ្តី​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ជាតំណាងរបស់ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ ង្វៀន​ ស៊ួន​ហ្វុក​ នាយក​រដ្ឋ​មន្រ្តី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ បាន​អញ្ជើញ​ចូល​រួម​ និង​ថ្លែង​សុន្ទរកថា​ពីការបង្កើតឱ្យមានផ្សារគំរូព្រំដែននេះ​​​ ដើម្បីរឹតចំណងមិត្តភាព និង​​សាមគ្គីភាព​​វាង​កម្ពុជា​ និង​វៀតណាម​ ក្នុង​ការ​បង្កើត​ឱ្យ​ចេញ​រូប​រាង​ផ្សារ​គំរូ​នេះ​ ក្រោមការ​ខិត​ខំ​ប្រឹង​ប្រែងសហការ​សាង​សង់​ ដើម្បី​ជំរុញ​វិនិយោគ​ សេដ្ឋ​កិច្ច​ និង​ពាណិជ្ជកម្ម​​​ ដោយ​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​សង្គម​និយ​ម​វៀតណាម​ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​រឹង​មុំាង​ និង​ការផ្លាស់​ប្តូរ​ទស្សនកិច្ច​​សម្រាប់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​។ 

ជាកិច្ច​បន្ទាប់នៃ​ពិធី​សម្ពោធ​​ ឯកឧត្តមប៉ានសូរស័ក្តិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា​​ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍​ ​រាយការណ៍​សង្ខេប​ពី​​ការ​សាង​សង់​ផ្សារគំរូ​ព្រំ​ដែន​កម្ពុជា​​ ដែល​រាជរដ្ឋាភិបាលកម្ពុជាបាន​ខិតខំប្រឹងប្រែងកន្លង​មក​ ក្រោមការដឹកនាំដ៏ឆ្លាតវៃ​របស់​ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដាក់​ឱ្យ​មាន​នូវ​យុទ្ធសាស្រ្ត​ឈ្នះ​-ឈ្នះ​ ដើម្បី​​ជំរុញ​ការវិនិយោគ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ មាន​ការអភិវឌ្ឍន​​រីក​ចម្រើនទៅ​មុខ​ជា​លំដាប់​។ ការសាង​សង់​ផ្សារគំរូ​​នេះ ត្រូវ​ចំណាយ​ពេល​អស់រយៈ​ ២៤ខែ​ មាន​តូប​សរុប​ចំនួន​៦៨តូប​ និង​បាន​បញ្ច​ប់​គម្រោង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ​​ ឆ្នាំ​២០១៩ នេះ​ ក្រោម​ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលវៀតណាម ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក្រសួងសេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុរបស់​កម្ពុជា​​ត្រូវចំណាយសរុប​ជាង​៧០០លាន​រៀល​ លើការ​សាងសង់​តូប​ក្នុង​ផ្សារនេះផងដែរ​។ ​​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​គូស​បញ្ជាក់​ថា ការ​បង្កើត​ឱ្យ​មាន​ផ្សារ​គំរូ​ព្រំ​ដែន​នេះ នឹង​សម្រួលការនាំចេញ​-នាំ​ចូល​ បង្កើតការងារ​ និង​បង្កើនប្រាក់​ចំណូល​ដល់​ប្រជាជន​ទាំង​ពីរ​។

នាឱការនេះ​ផង​ដែរ ឯកឧត្តម​ ត្រាង ទ័ន​ អាន់​ (Tran Tuan Anh) រដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឡើងថ្លែងសុន្ទរកថាជា​សង្ខេប​ពី​ទំហំ​ពាណិជ្ជកម្មរវាង​កម្ពុជា​ និង​វៀតណាម ​មានទំហំ​រហូត​ដល់​​៤,៨១ ពាន់​លាន​ដុល្លា​ ដែល​មាន​ការកើន​ឡើង​រហូត​ដល់​១១ភាគរយ​ គិត​ត្រឹម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នេះ​។ ឯក​ឧត្តមរដ្ឋ​មន្រ្តី​​ ក៏​បាន​បន្ត​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​រវា​កម្ពុជា​ និង​វៀត​ណាម​ ក្នុ​ងការ​សាង​សង់​ផ្សារ​គំរូ​ នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ក្នុង​ការ​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ លើក​កម្ពស់​ជីវភាព​ប្រជាជន​តាម​ព្រំដែន​ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាន​ជន​ទាំង​ពីរ​ ព្រម​ទាំង​បន្ត​ចំណង​មិត្ត​ភាព​រវាង​កម្ពុជា​ និង​វៀតណាម​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​។

ឆ្លៀតក្នុងឱកាសនេះ​ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសបំពាក់មេដាយជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជ​ការកម្ពុជា​​ និងវៀតណាមព្រមទាំងសប្បុរសជនកម្ពុជា ទាំង១១​រូប ដែលបានខិតខំប្រឹងប្រែងទាំងកំលាំកាយចិត្តនិងពេលវេលារបស់ខ្លួន​ ​បង្កើតឱ្យមាននូវសម្ធទិផលនេះឡើងដើម្បីបម្រើជូនអាជីករនិងពាណិជ្ជករកម្ពុជានិងវៀតណាម​ ​ក៏ដូចជាប្រជាជនទាំងអស់បានប្រើប្រាស់ផ្សារនេះផងដែរ។

ដើម្បីពង្រឹកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងវៀតណាមឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាប្រគល់-ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ​)​ ទុក​ជា​សាក្ខី​ភាព​នៃ​ប្រទេស​ទាំង​ពីរ​ក្រោយ​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី​ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម នឹង​បាន​ប្រកាស​ដាក់​ឱ្យប្រើ​ប្រាស់​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខានេះ​តទៅ​៕

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ