ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ម៉ោង ០៨:១២ នាទី យប់
👁 0
(កែប)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានអញ្ជើញចូលរួមពិធីអាហារសាមគ្គីជូនចំពោះកីឡាករប្រណាំងកង់ និងគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រណាំងបែបនេះ ជាក្តីស្រមៃរបស់សហព័ន្ធ ដែលតែងតែចង់ឃើញ និងចង់បង្កើតឲ្យមានការប្រកួតកីឡាប្រណាំងកង់អាជីពកម្រិតពិភពលោកនៅកម្ពុជា ហើយក៏បានលើកទឹកចិត្តឲ្យកីឡាករកម្ពុជា ប្រឹងប្រែងបន្ថែមទៀតដើម្បីចូលរួមប្រកួត និងទទួលបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់កម្រិតពិភពលោក កម្រិតតំបន់ ជាពិសេសក្នុងពេលប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ សមាគមកីឡាទោចក្រយានអាស៊ានបានជូន អំណោយអនុស្សាវរីយជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជាសក្ខីភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទោចក្រយាន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអំណោយនេះ ហើយបានជម្រាបជូនផងដែរថា សហព័ន្ធខ្មែរមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍកីឡាទោចក្រយាននៅកម្ពុជា ហើយសហព័ន្ធនឹងប្រឹងប្រែងសហការជាមួយស្ថាប័នធំៗនៅក្នុងតំបន់ និងពិភពលោក ដូចជាសមាគមទោចក្រយានអាស៊ាន សហព័ន្ធកីឡាទោចក្រយានអាស៊ី (ACC) និងសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសហព័ន្ធ ស្នងការប្រកួត គ្រូបង្វឹក ក៏ដូចជាកីឡាករ និងស្វែងរកជំនួយ និងឧបករណ៍បន្ថែម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាលើកីឡាទោចក្រយាន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣