ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ម៉ោង ១២:១៣ នាទី ថ្ងៃត្រង់
👁 0
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ តាមរយៈការិយាល័យពាណិជ្ជកម្មនៃស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ បានអញ្ជើញប្រទេសជាសមាជិកអាស៊ានចំនួនបី(កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ចូលរួមពិព័រណ៍ពាណិជ្ជកម្មថៃសម្រាប់ឆ្នាំ២០២០ ចំនួន០៣ពិព័រណ៍ក្រោមប្រធានបទផ្សេងៗគ្នាដូចខាងក្រោម៖
១. ពិព័រណ៍ត្បូង និងគ្រឿងអលង្ការ(Bangkok Gems & Jewelry Fair 2020) ក្នុងខែកុម្ភៈ
២. ពិព័រណ៍ម្ហូបអាហារអាស៊ី(THAIFEX World of Food Asia 2020) ក្នុងខែឧសភា
៣.ពិព័រណ៍ត្បូង និងគ្រឿងអលង្ការ(Bangkok Gems & Jewelry Fair 2020) ក្នុងខែកញ្ញា
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងបំណងទៅចូលរួមផ្សព្វផ្សាយពីផលិតផល របស់ខ្លួន ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ សូមមកទាក់ទង និងបំពេញបែបបទនៅនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗដូចជា ប័ណ្ណចុះបញ្ជីអាជីវកម្ម ប័ណ្ណប៉ាតង់...ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍ លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទទាក់ទង៖ ០១២ ៧៧៧ ៩៥៩ ឬ ០១២ ៦០០ ៧៧៨ ឬ ០១២ ៧០៣ ៣៩៣
អាសយដ្ឋានអ៊ីម៉ែល៖ cheaputhea@yahoo.com / veasna_mao@yahoo.com
សូ ម អ រ គុ ណ !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣