ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ម៉ោង ១២:២៦ នាទី ថ្ងៃត្រង់
👁 0
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅ ជ្រាបថា៖ ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៣ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ព្រហស្បតិ៍ ២រោច ដល់ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩-១២ ខែមេសា ឆ្នាំ២០២០ នៅទីរួមខេត្តបន្ទាយមានជ័យ។
ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា ជាពិសេស ដើម្បីជំរុញការងារចលនាភូមិ១ ផលិតផល១ ឱ្យមានសន្ទុះខ្លាំងក្លា និងសមិទ្ធផលធំធេងស្របតាមគោលនយោបាយជាតិជំរុញចលនាភូមិ១ ផលិតផល១ ដោយជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានទូលំទូលាយដល់ថ្នាក់មូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក-លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារ ទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍ លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទទាក់ទង៖ ០៧៧ ៣៣៩ ៤៣៩ ឬ ០៨៧ ៧៥៥ ៥៥១ ឬ ០៧៧ ៣៣២ ២៣៣ ឬ ០១៧ ៤៩៥ ០៩១
អាសយដ្ឋានអ៊ីម៉ែល៖ neary86@gmail.com ឬ vuthakep@yahoo.com ឬ kdi_mpp@yahoo.com
សូ ម អ រ គុ ណ !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣