សេចក្តីជូនដំណឹង៖ ស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នៅខេត្តមណ្ឌលគីរី

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម៉ោង ១០:៣៨ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន​ទូទៅ​ ជ្រាបថា៖ ក្នុងយុទ្ធសាស្រ្តជួយជំរុញនិងលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់​កាន់តែ​ទូលំទូលាយ​នៅទូទាំងប្រទេសក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរយុទ្ធនាការទិញ​ផលិតផល​ខ្មែរឆ្នាំ២០២០ ចាប់ពីថ្ងៃទី០៥-០៨​ ខែមីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ដល់ថ្ងៃអាទិត្យ​១៥កើត ខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។​

ការរៀបចំពិព័រណ៍នេះក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់​ផលិតផល​​ក្នុងស្រុកឲ្យ​បានច្រើនជាអតិបរិមា។ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់​មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទី​នៅ​ទូទាំងប្រទេសមកដាក់តាំងបង្ហាញនិងស្វែងរកដៃគូយកទៅលក់បន្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញលោក-លោកស្រី ដែលមានបំណងចូលរួម​តាំងបង្ហាញ​ផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះសូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនានិងគាំទ្រព្រឹត្តិការណ៍ដ៏មាន​សារៈសំខាន់​នេះកុំបីខកខានឡើយ។

             សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារ ទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍ លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។


            
ទូរស័ព្ទទាក់ទង៖             ០៧៧​​ ៣៣៩​ ៤៣៩ ឬ ០១៧៥៥៩ ​២៧៧ ឬ ០១៧ ៤៩៥ ០៩១

            អាសយដ្ឋានអ៊ីម៉ែល      neary86@gmail.com vitholt@yahoo.com​ ឬ kdi_mpp@yahoo.com

 

សូម អ រ គុ ណ !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ