សេចក្តីជូនដំណឹង៖ ស្ដីពីទិវាកម្ពុជា២០២០ (Cambodia Festival 2020) ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូបអាហារខ្មែរនៅប្រទេសជប៉ុន

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម៉ោង ១០:៤២ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

          ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោកលោកស្រីជា ពាណិជ្ជករ សេវាករ ផលិតករ  និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ គណៈកម្មាការរៀបចំពិព័រណ៍ពាណិជ្ជកម្មសហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសជប៉ុន   នឹងរៀបចំ ទិវាកម្ពុជា២០២០ (Cambodia Festival 2020) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣-០៤ខែឧសភា ឆ្នាំ២០២០ នៅទីតូក្យូ ប្រទេសជប៉ុន ។ គោលបំណងនៃការរៀបចំទិវាកម្ពុនេះ គឺដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ អរិយធម៌ ទេសចរណ៍ ម្ហូបអាហារខ្មែរនៅប្រទេសជប៉ុន រួមទាំងមានការតាំងពិពរ័ណ៍ពាណិជ្ជកម្មនិងទេសចរណ៍ផងដែរដើម្បីស្វែងរកដៃគូបាណិជ្ជកម្មនិងទាក់ទាញទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា។ ​

            ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញលោក លោកស្រីជា ពាណិជ្ជករ សេវាករ ផលិតករ ដែល​ជា​ម្ចាស់​​ក្រុមហ៊ុន សហគ្រាស​ ដែលមានចំណាប់អារម្មណ៍ និងបំណងទៅ​ចូលរួមផ្សព្វផ្សាយ​ពី​ផលិត​ផល ឬសេវាកម្ម​របស់ខ្លួនឬមាន​គម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ខាងលើ សូមទំនាក់ទំនងនិង​បំពេញ​​បែបបទ នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម ដោយ​ភ្ជាប់​​មកជា​មួយ​នូវពាក្យស្នើសុំចូលរួមនិង​ឯកសារពាក់ព័ន្ធ​ផ្សេងៗទៀតចាប់ពីថ្ងៃជូន​ដំណឹង​នេះរហូត ដល់​ថ្ងៃទី​០៣ ខែមេសាឆ្នាំ២០២០ ជាកំណត់ (បញ្ជាក់៖ក្រសួងពាណិជ្ជកម្មសូមរក្សាសិទ្ធិផ្តល់អាទិភាពជូនអ្នកដែលបានមកដាក់ពាក្យមុន)។

            សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម​ ដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ទូរស័ព្ទទាក់ទង៖            ០១២​​ ៦០០​ ៧៧៨ ឬ ០១២​ ៧៧៧ ៩៥៩ ឬ ០៨១​ ៩១១ ១០១

អាសយដ្ឋានអ៊ីម៉ែល៖     cheaputhea@yahoo.com / veasna_mao@yahoo.com/ sanphirun1977@gmail.com

 

សូ ម អ រ គុ ណ !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ