ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនស៊ីភី

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ម៉ោង ០៣:៥៩ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប​ធុរជន​ថៃ​របស់ក្រុមហ៊ុនស៊ីភី(CP) ដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំនេះតំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាប​ជូនពី​គោលបំណង​ក្នុងការ​ពិនិត្យ​លើការ​ផលិត​គ្រាប់​កាហ្វេនៅកម្ពុជាដើម្បីនាំចូលទៅប្រទេសថៃ ដែលបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែល​ទំហំនៃការផលិតនៅប្រទេសថៃមិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ការដាំដុះដំណាំកាហ្វេគឺមានច្រើននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយ​លើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភីចុះពិនិត្យ​ដោយ​ផ្ទាល់ និងសហការជាមួយ​សហគមន៍​ផលិត​គ្រាប់​កាហ្វេ​នៅ​ទី​នោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ស៊ីភីបង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឲ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀតជា​ពិសេស​ការកែច្នៃ​អង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធ​សឹង​តែ​ជា​ផលិត​ផល​មាន​សក្ដានុពល​សម្រាប់​នាំ​ចេញ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ